Cam Bank News

ទៅក្រៅប្រទេស កុំភ្លេចយកកាតធនាគារមួយនេះទៅតាម ព្រោះចាយវាយម្តងៗបានប្រាក់ត្រឡប់មកវិញ២%

ធនាគារ ជីប ម៉ុង ដែលជាអាជីវកម្មរបស់ក្រុមហ៊ុនដ៏ធំបំផុតមួយនៅកម្ពុជា ជីប ម៉ុង គ្រុប កំពុងតែទាក់ទាញអតិថិជនមកប្រើប្រាស់សេវាកម្មរបស់ខ្លួនកាន់តែច្រើន ព្រោះធនាគាររបស់ខ្មែរមួយនេះ បានផ្តល់នូវឱកាសចំណេញមិនចេះតិច ជាមួយនឹងការផ្តល់ប្រាក់ត្រឡប់មកវិញដល់ទៅ២% ឯណោះ រាល់ការប្រើប្រាស់កាត Visa របស់ធនាគារខ្លួននៅឯក្រៅប្រទេស។

បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា អតិថិជននឹងទទួលបានប្រាក់ត្រឡប់មកវិញរហូតដល់២% រាល់ការទូទាត់ចំណាយនៅក្រៅប្រទេស ជាមួយកាតឥណទាន Visa ទាំង ២ប្រភេទ របស់ធនាគារ ជីប ម៉ុង។ ក្នុងនោះ អតិថិជននឹងទទួលបានប្រាក់ត្រឡប់មកវិញរហូតដល់២% សម្រាប់កាតឥណទាន Visa Platinum និងទទួលបានរហូតដល់១% សម្រាប់កាតឥណទាន Visa Gold ។

ជាមួយគ្នានោះ ខាងធនាគារបានបញ្ជាក់ដែរថា ការផ្តល់ជូនពិសេសនេះមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈការផ្តល់ជូននេះផងដែរ គឺសម្រាប់តែការទូទាត់ក្នុងហាងផ្ទាល់តែប៉ុណ្ណោះ។

សូមជម្រាបថា ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលទើបតែបានបើកសម្ពោធបម្រើអតិថិជនជាផ្លូវការ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ ឈរជើងក្បែរ ៦ឆ្នាំមកនេះ ក្នុងនាមជាធនាគារដែលផ្តល់សេវាកម្មគួរជាទីទុកចិត្តបំផុតសម្រាប់អតិថិជន បានធ្វើឲ្យធនាគាររបស់កូនខ្មែរមួយនេះ មានកំណើនទ្រព្យសកម្មដល់ទៅ ១,៣៨ពាន់លានដុល្លារអាមេរិក ទំហំទឹកប្រាក់កម្ចីកើនឡើងដល់ ៧៣៨លានដុល្លារអាមេរិក ប្រាក់បញ្ញើរបស់អតិថិជនកើនឡើងដល់ ១,១៥ពាន់លានដុល្លារអាមេរិក ជាលទ្ធផលបានធ្វើឲ្យធនាគារ ជីប ម៉ុង នៅឆ្នាំ២០២៤នេះ សម្រេចបាននូវប្រាក់ចំណេញរហូតដល់ ២០លានដុល្លារអាមេរិក៕

Related Articles