Cam Bank News

ធនាគារ ABA ចាប់ដៃរកស៊ីជាមួយក្រុមហ៊ុនដ៏ល្បីមួយ ដែលផ្គត់ផ្គង់បណ្ដាញសាកថ្មរថយន្ត EV ឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ធនាគារ ABA បានប្រកាសពីកិច្ចសហការជាយុទ្ធសាស្ត្រថ្មីរបស់ខ្លួនមួយទៀត ជាមួយក្រុមហ៊ុន CHARGE+ cAMBODIA ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញសាកថ្មរថយន្តអគ្គិសនី (EV) ឈានមុខនៅក្នុងបណ្តាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីប្រកបដោយនិរន្តរភាព និងនវានុវត្តន៍នៅកម្ពុជា។

កិច្ចសហការនេះ នឹងអនុញ្ញាតឲ្យមានការភ្ជាប់ផ្លែតហ្វមទូទាត់ PayWay ទៅក្នុងកម្មវិធី Charge+ ដែលអាចឲ្យអតិថិជនបញ្ចូលលុយក្នុងវ៉លឡេតកម្មវិធី Charge+ យ៉ាងងាយស្រួលតាមកូដ KHQR codes ឬកាតធនាគារ។ បន្ថែមពីលើនេះ ABA ត្រៀមរួចរាល់ក្នុងការគាំទ្រដល់កំណើនហេដ្ឋារចនាសម្ពន្ធ រថយន្តអគ្គិសនី នៅកម្ពុជា ដោយផ្ដល់នូវហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាបសម្រាប់តម្រូវការពង្រីកបណ្ដាញស្ថានីយ Charge+ នៅទូទាំងប្រទេសកម្ពុជាផងដែរ។

ភាពជាដៃគូនេះ បានបង្កើតឡើងក្នុងរយៈពេលដ៏សំខាន់សម្រាប់វិស័យរថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងថេរ។ ក្នុងអំឡុងពេល 2 ឆ្នាំកន្លងមកនេះ ចំនួននៃការចុះបញ្ជីរថយន្តអគ្គិសនី បានកើនឡើងទ្វេរដង តាមរយៈកំណើនចំណេះដឹងអំពីបរិស្ថាន និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលទៅលើបច្ចេកវិទ្យាបៃតង។ រាជរដ្ឋាភិបាល ក៏បានកំណត់គោលដៅ ឆ្នាំ 2030 ឲ្យសម្រេចបាននូវការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធសរុបចំនួន 770,000 គ្រឿង ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងក្តាប់យកឱកាសថ្មីៗក្នុងការជំរុញភាពចម្រុះមូលដ្ឋានសេដ្ឋកិច្ច។ យ៉ាងណាមិញ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅមានកំណត់ ដែលនៅតែជាបញ្ហាប្រឈម៕

Related Articles