Cam Bank News

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចាប់ដៃនាំកូនៗអតិថិជន និងបុគ្គលិកទទួលបានការអប់រំល្អបំផុត

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការមួយ ដែលប្រព្រឹត្តទៅនៅ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានការចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល លោក Michael Wilde ប្រធាននាយកប្រតិបត្តិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ លោក Turo Myochin នាយកប្រតិបត្តិ និងលោក Akihiko Kisaka នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយាល់ ព្រមទាំងវត្តមានចូលរួមរបស់គណៈគ្រប់គ្រងទាំងពីរស្ថាប័ន។

កិច្ចសហការនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការជួយឱ្យកូនៗរបស់អតិថិជន និងបុគ្គលិករបស់យើងទទួលបានការអប់រំប្រកបដោយគុណភាព និងមានស្តង់ដារ ក្នុងតម្លៃសមរម្យ។ ឪពុកម្តាយអាចផ្តល់ឱ្យកូនៗ ទទួលបានការអប់រំល្អបំផុត តាមដែលអាចធ្វើទៅបានក្នុងតម្លៃសិក្សាដែលមានតំលៃសមរម្យនៅប្រើប្រាស់ បណ្ណឥណទាន ឬឥណពន្ធវីសា ធនាគារ ជេ ត្រាស់ រ៉ូយាល់ នៅពេលបង់ប្រាក់។ លើសពីនេះ តាមរយៈភាពជាដៃគូនេះ បុគ្គលិក និងអតិថិជនរបស់សាលាអន្តរជាតិ CIA FIRST អាចទទួលអត្ថប្រយោជន៍ជាច្រើន នៅពេលប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុជាមួយធនាគារ ជេ ត្រាស់ រ៉ូយាល់។

Related Articles