Cam Bank News

អ្នកវិនិយោគជាច្រើនតែងសួរថា គួរទិញហ៊ុនពេលណា ដែលមិនខាត? អ្នកជំនាញប្រាប់ថា គួរធ្វើបែបនេះ

ចម្លើយដ៏ខ្លីហើយងាយនោះ គឺមិនមានអ្នកណាម្នាក់អាចកំណត់ថាថ្លៃភាគហ៊ុនថ្ងៃស្អែក ឬខានស្អែកនឹងកើន ឬធ្លាក់នោះទេ។ ប៉ុន្តែអ្វីដែលយើងដឹងនឹងអាចប្រាប់បាននោះគឺក្នុងរយៈពេលវែង (ច្រើនឆ្នាំ)  ទីផ្សារ និងថ្លៃភាគហ៊ុននឹងកើនឡើង (ក្រុមហ៊ុនដែលរកស៊ីចំណេញ)។

ពេលវេលាល្អបំផុតក្នុងការទិញគឺ ទិញជារឿយៗ បើទោះបីជាថ្លៃធ្លាក់ចុះ ឬឡើងក៏ដោយ! (Dollar-cost averaging)។

តាមរយៈការវិនិយោគទៀងទាត់ (ប្រចាំសប្ដាហ៍ ឬខែ) វិនិយោគិនអាចកាត់បន្ថយហានិភ័យ និងទទួលបានអត្ថប្រយោជន៍ពីកំណើនទីផ្សាររយៈពេលវែង។

កុំរង់ចាំទីផ្សារល្អ កុំខ្លាចទីផ្សារមិនល្អ វិនិយោគកាន់តែឆាប់និងញឹកញាប់ កាន់តែល្អ។ ចាប់ផ្តើមឥឡូវនេះ វិនិយោគទៀងទាត់ ហើយទុកអោយពេលវេលាជាអ្នកធ្វើការ!

លោកអ្នកអាចសិក្សាស្វែងយល់បន្ថែម ដើម្បីអាចទិញបានក្នុងថ្លៃល្អៗ។

ប្រភព៖ ផ្សារមូលបត្រកម្ពុជា-CSX

Related Articles