តាមរយៈប្រភពពីធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមទិន្នន័យចុងក្រោយឆ្នាំ២០២៣ កម្ពុជាមានធនាគារចំនួន ៦៧ស្ថាប័ន និងមានបណ្តាញសាខាទូទាំងរាជធានី-ខេត្តសរុបចំនួន ១ ៧៣០កន្លែង ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៥០២កន្លែង និងនៅតាមបណ្តាខេត្តវិញមានចំនួន ១ ២២៨កន្លែង។ ទន្ទឹមនឹងនោះ គេឃើញមានធនាគារចំនួន៥ ដែលមាននូវបណ្តាញសាខាទូទាំងរាជធានី-ខេត្ត ច្រើនជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖

១. ធនាគារ អេស៊ីលីដា មានសាខាសរុបចំនួន ២៦៤កន្លែង ដោយនៅភ្នំពេញមាន ២២កន្លែង នៅតាមខេត្តមាន ២៤២កន្លែង

២. ធនាគារ ខេប៊ីប្រាសាក់ មានសាខាសរុបចំនួន ១៩២កន្លែង ដោយនៅភ្នំពេញមាន ២៨កន្លែង នៅតាមបណ្តាខេត្តមាន ១៦៤កន្លែង

៣. ធនាគារ ស្ថាបនា មានសាខាសរុបចំនួន ១៧៥កន្លែង ដោយនៅភ្នំពេញមាន ២៥កន្លែង នៅតាមបណ្តាខេត្តមាន ១៥០កន្លែង

៤. ធនាគារ ហត្ថា មានសាខាសរុបចំនួន ១៧១កន្លែង ដោយនៅភ្នំពេញមាន ១៨កន្លែង នៅតាមបណ្តាខេត្តមានចំនួន ១៥៣កន្លែង

៥. ធនាគារ អ៊ូរី មានសាខាសរុបចំនួន ១៤០កន្លែង ដោយនៅភ្នំពេញមាន ២២កន្លែង នៅតាមបណ្តាខេត្តមានចំនួន ១១៨កន្លែង៕