Cam Bank News

ចង់ខ្ចីប្រាក់ពីធនាគារទិញរថយន្ត Ford  មិនដឹងជ្រើសរើសធនាគារមួយណា ខាងក្រោមនេះជាចម្លើយ

សព្វថ្ងៃកម្ចីទិញរថយន្តបានក្លាយជារឿងដ៏ពេញនិយមនៅកម្ពុជា ជាពិសេសនៅជុំវិញពិភពលោក ព្រោះតែយើងអាចទិញរថយន្តដោយមិនចាំបាច់ប្រើប្រាស់លុយដុំ និងអាចប្រើប្រាស់រថយន្តបានលឿនទាន់ចិត្ត។ ចុះបើចង់ទិញរថយន្ត Ford គួរជ្រើសរើសធនាគារមួយណាដែលផ្តល់កម្ចីងាយស្រួល និងអត្ថប្រយោជន៍ខ្ពស់?

ធនាគារ ភ្នំពេញ ពាណិជ្ជ (PPC Bank) កំពុងប្រម៉ូសិនឥណទានរថយន្ត Ford សម្រាប់ ១០០គ្រឿងដំបូងដល់អតិថិជន ដោយនឹងទទួលបានទំហំកម្ចីរហូតដល់៩០% នៃតម្លៃរថយន្ត អត្រាការប្រាក់ 9.99% ខណៈកម្ចីក៏មានរយៈពេលវែងរហូតដល់ ១០៨ខែឬ ៩ឆ្នាំ ព្រមទាំងអាចបង់ផ្តាច់មុនកាលកំណត់ក្រោយរយៈពេល ២ឆ្នាំដោយឥតផាកពិន័យ និងឥតគិតថ្លៃសេវារដ្ឋបាលបានថែមទៀតផង។

សូមជម្រាបបន្ថែមថា បើតាមការដឹងពីធនាគារដោយផ្ទាល់ ភាគហ៊ុនរបស់ PPC Bank ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Jeonbuk Bank Co., Ltd. (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JB Financial Group ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ) កាន់កាប់៥០% ក្រុមហ៊ុន Ok Next Co., Ltd. (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ J&K Capital Co.,Ltd ដែលសិ្ថតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន OK Financial Group) កាន់កាប់៤០% និងក្រុមហ៊ុន JB Woori Capital Co.,Ltd (ក្រុមហ៊ុនបុត្រសម្ភ័ន្ធរបស់ក្រុមហ៊ុន JB Financial Group ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ) កាន់កាប់១០% ៕

Related Articles