ភ្នំពេញ ៖ ចាត់ទុកជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់ចាស់ ទក់ ឬរហែកក្នុងការប្តូរយកក្រដាសប្រាក់រៀលថ្មីទៅប្រើប្រាស់លើទីផ្សារវិញ ដោយធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្ដើមធ្វើយុទ្ធនាការ ស្រលាញ់ប្រាក់រៀល ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ខែមីនា ឆ្នាំ ២០២៤ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ស្ដីពីយុទ្ធនាការស្រលាញ់ប្រាក់រៀល នៅថ្ងៃទី១៩ មីនា ២០២៤ បានប្រកាសឱ្យសាធារណជនដែលមានក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ទៅប្តូរនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២៩ ខែមីនា ២០២៤ វេលាម៉ោង៧ និង៣០នាទី ដល់ម៉ោង៣រសៀល ដោយមិនគិត កម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុរាជធានី ខេត្តទូទាំងប្រទេសពោលគឺនៅអំឡុងពេលយុទ្ធនាការ ៕
