Cam Bank News

ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ឆ្នើមចំនួន៣​ ពី Mastercard

តាមការដឹងនៅលើទំព័រហ្វែសប៊ុកផ្លូវការរបស់ធនាគារ ស្ថាបនា បានបង្ហាញឲ្យដឹងថា ធនាគាររបស់ខ្លួនទទួលបាននូវពានរង្វាន់ឆ្នើមចំនួន៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាត។

 ពានរង្វាន់ឆ្នើមទាំងបីនោះ រួមមាន ពានរង្វាន់ “Leadership in Credit Growth 2024”, “Leadership in Debit Growth 2024” និងពានរង្វាន់ “Leadership in Credit Volume 2024”។ ការទទួលបានពានរង្វាន់នេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតជូនអតិថិជននៅកម្ពុជា។

សូមជម្រាបជូនថា ធនាគារ ស្ថាបនា មានបេសកកម្មជួយលើកកម្ពស់អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវាកម្មធនាគារពេញលេញដោយប្រើ បច្ចេកវិទ្យាទំនើបនៅទូទាំង​ប្រទេស និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព៕

Related Articles