Cam Bank News

អស់បារម្ភ! ចុងខែចង់មើលកុន តែដាច់លុយ ទូទាត់តាមធនាគារ Woori ចុះតម្លៃដល់៥០%

ធនាគារ អ៊ូរី (Woori) បានធ្វើការបញ្ចុះតម្លៃរហូតដល់ទៅ50% ភ្លាមៗ​នៅតាមបណ្តារោងកុន Legend Cinema ដោយគ្រាន់តែអតិថិជនថ្មីចាស់ទូទាត់ថ្លៃសំបុត្រតាមរយៈ Woori Bank Mobile ។

បើតាមធនាគារបានឲ្យដឹងថា ការផ្តល់ជូននេះគឺអនុវត្តចាប់ពីថ្ងៃទី 17 ខែមករា ឆ្នាំ2025 រហូតដល់អស់ពីស្តុក។ ដោយឡែកលក្ខខណ្ឌវិញនោះ គឺមានគោលការណ៍៖

  • សម្រាប់អតិថិជនថ្មី និងអតិថិជនចាស់។
  • អតិថិជនម្នាក់មានសិទ្ធិទទួលបានប្រូ​ម៉ូសិននេះត្រឹមតែ​១ដងតែប៉ុណ្ណោះក្នុងមួយថ្ងៃ ឬស្មើនឹង២សំបុត្រកុនក្នុងអតិថិជនម្នាក់។​
  • ប្រូម៉ូសិននេះមានរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ។
  • ការផ្ដល់ជូនទៅលើប្រភេទសំបុត្រ 2D & 3D តែប៉ុណ្ណោះ។
  • ការផ្ដល់ជូននេះមិនមានការរួមបញ្ចូលភេសជ្ជៈ ឬ អាហារនោះទេ។
  • ទីតាំងប្រូម៉ូសិន៖
  1. Legend Eden Garden
  2. Legend Steung Mean Chey
  3. Legend K-Mall
  4. Legend Midtown
  5. Legend TK

Related Articles