ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តទទួលបានជាផ្លូវការ វិញ្ញាបនប័ត្រ PCI DSS ជំនាន់ 4.0.1 ដែលជាស្តង់ដារអន្តរជាតិបញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យប័ណ្ណអេឡិចត្រូនិក។ នេះបើតាមការបង្ហាញឲ្យដឹងនៅលើផេកហ្វែសប៊ុកផ្លូវការរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

សមិទ្ធផលនេះជាសក្ខីភាពបង្ហាញការប្តេជ្ញាចិត្តរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងនាមជាធនាគារខ្មែរឈានមុខគេក្នុងប្រទេសកម្ពុជា និងក្នុងនាមជាដៃគូសហការដែលអាចទុកចិត្តបាន ក្នុងការអនុវត្តវិធានការសុវត្ថិភាពព័ត៌មានវិទ្យាខ្ពស់បំផុតដោយរក្សានូវគ្រឹះសំខាន់ៗទាំង៥រួមមាន៖ Confidentiality, Integrity, Availability, Authenticity, and Non-repudiation (CIAAN)៕
