ក្រោយពេលប៉ុន្មានថ្ងៃ ដែលហាងឆេងមាសបានកើនឡើងស្ទើរតែមិនគួរឲ្យជឿ ដោយកាលពីម្សិលមិញ (ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥) មាសបានកើនឡើងដល់តម្លៃ ៣៤៦ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ប៉ុន្តែថ្ងៃនេះ (ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥) មាសត្រឡប់ទិសដៅធ្លាក់មកចុះថ្លៃវិញ មកនៅត្រឹម ៣៤៥ដុល្លារក្នុងមួយជី ដោយនេះគឺជាការធ្លាក់ចុះត្រឹម ១ដុល្លារ។

ដោយឡែក បើគិតជាតម្លៃទិញចូលឯណោះវិញនោះ ម្សិលមិញមាសមានតម្លៃ ៣៣៦ដុល្លារក្នុងមួយជី ដោយថ្ងៃនេះមាសធ្លាក់ថ្លៃ ១ដុល្លារដូចការលក់ចេញដែរ មកនៅចំនួន ៣៣៥ដុល្លារក្នុងមួយជី។
សូមជម្រាបថា ហាងឆេងមាស ឡើងចុះអាស្រ័យតាមទីផ្សារអន្តរជាតិ៕