Cam Bank News

ធនាគារ អេស ប៊ី អាយ លី ហួរ  រកឃើញអតិថិជនមានសំណាងសរុប ២៣រូប ទទួលបានរង្វាន់ពី”ការផ្តល់ជូនពិសេស សម្រាប់អតិថិជនបណ្ណវីសាពហុរូបិយប័ណ្ណដំបូងគេនៅកម្ពុជា”

ធនាគារ អេស ប៊ី អាយ លី ហួរ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់រង្វាន់ជូនអតិថិជនពី “ការផ្តល់ជូនពិសេស សម្រាប់អតិថិជនបណ្ណវីសាពហុរូបិយប័ណ្ណដំបូងគេនៅកម្ពុជា”។ គួរបញ្ជាក់ថា ការស្វែងរកអ្នកដែលមានសំណាងទាំង២៣រូបនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ការជ្រើសរើសនេះ សម្រាប់អតិថិជន ដែលទិញទំនិញ ឬ ចំណាយលើសេវាកម្មផ្សេងៗនូវទឹកប្រាក់ចាប់ពី ១០០ដុល្លារអាមេរិក ក្នុងមួយវិក្កយបត្រ លើប្រតិបត្តិការចាប់ពីត្រឹមថ្ងៃ៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

អ្នកមានសំណាងទាំង២៣រូប ទទួលបាននូវផលិតផលម៉ាក Apple ល្បីៗជំនាន់ចុងក្រោយ រួមមានដូចជា៖ MacBook Pro M4 ចំនួន២រង្វាន់ iPhone 16 Pro Max ចំនួន៥រង្វាន់ Apple Watch Series 10 ចំនួន ៧រង្វាន់ និង AirPod 4 ចំនួន៩រង្វាន់។ កម្មវិធីនេះប្រារព្ធឡើងដើម្បីជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន និងសាធារណជនទាំងអស់ដែលបានប្រើប្រាស់បណ្ណវីសា ពហុ រូបិយប័ណ្ណ សម្រាប់ការចំណាយផ្សេងៗដូចជា ការញាំអាហារ ទិញទំនិញនៅហាងផ្ទាល់ ក៏ដូចជាទិញទំនិញនៅតាមអនឡាញ។ បណ្ណវីសា ពហុ រូបិយប័ណ្ណភាពងាយស្រួល ជាមួយនឹងការផ្តល់ជូនអត្ថប្រយោជន៍ ជាច្រើន និងជាពិសេសជួយសន្សំសំចៃ និងចំណេញច្រើនដល់អតិថិជនបើធៀបទៅនឹងបណ្ណវីសាទូទៅ។

 លោក ផេង ភីនិត្យ នាយក នាយកដ្ឋានសេវាហិរញ្ញវត្ថុ តំណាងឱ្យធនាគារ អេស ប៊ី អាយ លី ហួរ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន និងសាធារណជនទដែលបានប្រើប្រាស់ និងបន្តប្រើប្រាស់បណ្ណវីសា ពហុ រូបិយប័ណ្ណរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ។” លោកបានឱ្យដឹងទៀតថា “បច្ចុប្បន្ននេះ បណ្ណវីសា ពហុ រូបិយប័ណ្ណ មានរូបិយប័ណ្ណបរទេសចំនួនប្រាំបីក្នុងបណ្ណតែមួយដូចជា៖ KHR, USD, THB, SGD, EUR, AUD, GBP និង JPY ហើយក៏នឹងគ្រោងបន្ថែមនូវ រូបិយប័ណ្ណជាច្រើនទៀតទៅតាមតម្រូវការក្នុងឆ្នាំ២០២៥នេះ។ ជាមួយនឹងបណ្ណវីសាពហុរូបិយប័ណ្ណរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ លោកអ្នកអាចធ្វើដំណើរ និងទិញទំនិញដូចអ្នកក្នុងស្រុក។”

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។ បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១.០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៤៩ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សរុបជាង៣០កន្លែង ដែលបានដាក់ដំណើរការនៅទីតាំងសក្តានុពលផ្សេងៗគ្នា៕

Related Articles