កន្លងមកធ្វើដំណើរទៅក្រៅប្រទេសម្តងៗ ត្រូវរង់ចាំឡើងយន្តហោះមុនចេញដំណើរ យ៉ាងហោចណាស់ក៏កន្លះម៉ោងទៅដែរ ដោយពេលខ្លះពិបាកនឹងរកកន្លែងសម្រាក និងត្រូវចាយវាយលើថ្លៃម្ហូបអាហារ ទម្រាំដល់ពេលវេលាចេញដំណើរទៅទៀត។

ចង់ចំណេញ គួរបើកប័ណ្ណម៉ាស្ទ័រកាតវើល របស់ធនាគារ អេស៊ីលីដា មួយក៏ល្អព្រោះកាតនេះបានផ្តល់នូវអត្ថប្រយោជន៍ពិសេសដល់យើងជាអ្នកប្រើប្រាស់ជាច្រើនដូចជា៖
១. មានសិទ្ធិចូលសម្រាកឥតគិតថ្លៃ ក្នុងសាលរង់ចាំពិសេស (Airport Lounge) នៅតាមព្រលានយន្តហោះជាតិ និងអន្តរជាតិ នៅទូទាំងពិភពលោក (6ដង ក្នុងមួយឆ្នាំ រួមបញ្ចូលទាំងអ្នករួមដំណើរ) រួមជាមួយនឹងការទទួលទានអាហារឆ្ញាញ់ៗដោយឥតគិតថ្លៃដូចគ្នា។
២. ធានារ៉ាប់រងលើការធ្វើដំណើរ រហូតដល់ 250,000ដុល្លារ និងអត្ថប្រយោជន៍ជាច្រើនទៀតពីដៃគូក្រុមហ៊ុនធានារ៉ាប់រង។
៣. ដកប្រាក់ ពីម៉ាស៊ីន ATM ទាំងក្នុង និងក្រៅប្រទេស បានរហូតដល់ 50,000ដុល្លារ។
៤. ទូទាត់ទំនិញ តាមម៉ាស៊ីន POS ឬអនឡាញ ទាំងក្នុង និងក្រៅប្រទេស បានរហូតដល់ 50,000ដុល្លារ។
៥. ទទួលបានសេវាអាទិភាព និងការប្រឹក្សាពិសេស ពីធនាគារ អេស៊ីលីដា ផងដែរ។
សូមជម្រាបថា បច្ចុប្បន្នធនាគារ អេស៊ីលីដា មានបម្រើសេវាដូចជា សេវាប័ណ្ណ សេវាឌីជីថល សេវាឥណទាន សេវាបញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាចាត់ចែងសាច់ប្រាក់ រួមទាំងសេវាធនាគារជាច្រើនប្រភេទទៀត៕