ធនាគារ ជីប ម៉ុង ដែលជាធនាគារមានគ្រឹះរឹងមាំ ដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ នារយៈពេលឆ្នាំ២០២៤ កន្លងផុតទៅថ្មីៗនេះ ធនាគារបានសម្រចនូវភាពជោគជ័យរបស់ខ្លួន ឈ្នះនូវពានរង្វាន់ធំៗចំនួន៣ ពីស្ថាប័នអន្តរជាតិផ្សេងៗគ្នា។
ចំណោមពានរង្វាន់ទាំងបី ក្នុងនោះមានដូចជា៖
១. ពានរង្វាន់កម្រិតកំពូលជា “ធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឆ្នាំ២០២៤” ដែលមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ International Finance

២. ពានរង្វាន់ទទួលស្គាល់ថាជា “ធនាគារដែលផ្ដល់សេវាកម្មអតិថិជនល្អបំផុត ឆ្នាំ2024” ដែលមានការទទួលស្គាល់ពីទស្សនាវដ្តី World Economic

៣. ពានរង្វាន់ឆ្នើមទទួលស្គាល់ថាជា “ធនាគារឌីជីថលដែលមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា” ដែលមានការទទួលស្គាល់ពីទស្សនាវដ្តី Global Brands Magazine

សូមជម្រាបថា ត្រឹមរយៈពេល ៥ឆ្នាំ នៃប្រតិបត្តិការនៅលើទៅផ្សារកម្ពុជា ធនាគារ ជីប ម៉ុង បានបង្កីនដើមទុនចុះបញ្ជីជាបន្ដបន្ទាប់រហូតដល់ 135 លានដុល្លារអាមេរិក ដែលសបញ្ជាក់យ៉ាងច្បាស់ពីមូលដ្ឋានគ្រិះដ៏រឹងមាំ និងការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបជូនដល់ ប្រជាជនកម្ពុជា៕