ឳពុកម្តាយកាលណាចូលចិត្តសន្សំប្រាក់ នោះកូនក៏ចូលចិត្តសន្សំប្រាក់ដូចគ្នា។ ទង្វើប្រចាំថ្ងៃរបស់ឳពុកម្តាយ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជាចាយវាយសន្សំសំចៃប្រចាំថ្ងៃ បានជះឥទ្ធិពលទៅដល់កូនៗអំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ នៅពេលពួកគេធំឡើង។ បើតាម First Finance Plc. បានចែករំលែកសកម្មភាពខ្លះៗ ដែលឳពុកម្តាយគប្បីធ្វើ ដើម្បីបង្កើតទម្លាប់សន្សំដល់កូនៗ៖

១. ធ្វើជាគម្រូ៖ នៅពេលដែលឳពុកម្តាយផ្តល់អាទិភាពលើការសន្សំប្រាក់មុនការចំណាយ និងបង្ហាញពីទំលាប់សន្សំប្រកបដោយការទទួលខុសត្រូវ នោះកូនៗនឹងអាចអនុវត្តតាម។
២. កុមារមានទំនោររៀនតាម៖ ដោយសង្កេតមើលទង្វើ និងអាកប្បកិរិយារបស់ឳពុកម្តាយ ហើយជារឿយៗពួកគេធ្វើត្រាប់តាមទង្វើ និងអាកប្បកិរិយាទាំងនោះ នៅពេលដែលពួកគេធំឡើង។
៣. ពន្យល់អំពីសារៈសំខាន់៖ ពន្យល់ពីសារៈសំខាន់នៃការសន្សំប្រាក់ និងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ វានឹងអាចផ្តល់ឲ្យកូន នូវមូលដ្ឋានគ្រឹះដ៏មានតម្លៃ សម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុនាពេលអនាគត។
៤. បង្កើតទំលាប់ពិភាក្សាអំពីហិរញ្ញវត្ថុ៖ ពិភាក្សាអំពីបញ្ហាប្រាក់ដោយបើកចំហ ឳពុកម្តាយអាចបង្កើតទំលាប់់សន្សំប្រាក់ដ៏ល្អដល់កូនៗ និងជួយឲ្យពួកគេបង្កើតទំនាក់ទំនងល្អជាមួយការងារបែងចែកប្រាក់ ដែលអាចផ្តល់អត្ថប្រយោជន៍មួយជីវិតដល់ពួកគេ៕