វិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានរងព្យុះភ្លៀងជាច្រើនដំណាក់កាល ចាប់តាំងពីវត្តមានមេរោគ កូវីដ១៩ ចាប់បដិសន្ធិលើភពផែនដីយើងនេះ ក៏ប៉ុន្តែមួយរយៈចុងក្រោយ តាមរយៈការលូកដៃចូលសម្របសម្រួលពីរាជរដ្ឋាភិបាល និងការខ្នះខ្នែងយកចិត្តទុកដាក់រកច្រកចេញពីម្ចាស់គម្រោងផងដែរនោះ បានធ្វើឲ្យវិស័យអចលនទ្រព្យហាក់មានភាពធូរស្រាល និងផ្តល់អំណោយផលច្រើនសម្រាប់អតិថិជន។ ទន្ទឹមនឹងការចូលរួមចំណែកពីម្ចាស់គម្រោង និងរាជរដ្ឋាភិបាល វិស័យធនាគារក៏ជាផ្នែកមួយ បានជួយដោះស្រាយទៅលើចរន្តទិញលក់នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាដូចគ្នា។

ស្ថិតក្នុងស្ថានភាពបែបនេះ មានធនាគារច្រើនណាស់បានផ្តល់នូវប្រាក់កម្ចីសម្រាប់អតិថិជនក្នុងការទិញគេហដ្ឋាន ចុះតើមានដឹងដែរឬទេថា ធនាគារមួយណាយកកម្ចីទាបជាងគេបំផុតនៅកម្ពុជា?
ABA ដែលជាធនាគារដ៏ធំមួយនៅកម្ពុជា កំពុងផ្តល់នូវប្រាក់កម្ចីជាច្រើនជំរើសសម្រាប់អតិថិជន ដោយរឿងគួរឲ្យកត់សំគាល់នោះ ជាមួយកម្ចីគេហដ្ឋាន ABA យកនូវអត្រាការប្រាក់ទាបចាប់ពី 6.5% ប៉ុណ្ណោះក្នុងមួយឆ្នាំ ជាមួយកម្ចីរយៈពេលវែងរហូតដល់ទៅ ២៥ឆ្នាំ ដែលនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ទិញផ្ទះ ឬជួសជុលកែលម្អផ្ទះ ឬចង់ផ្តាច់កម្ចីផ្ទះ។ សំខាន់លោកអ្នកបង់ប្រចាំខែតិច រយៈពេលបត់បែនតាមតម្រូវការ អត្រាការប្រាក់ទាប ដែលធ្វើឲ្យលោកអ្នកចំណេញបានច្រើន និងទទួលបានផ្ទះក្នុងស្រមៃ៕
ប្រើកម្ចីគេហដ្ឋាន ABA ដើម្បីទិញផ្ទះ គឺជាភាពឆ្លាតវៃមួយ ព្រោះចំណេញការប្រាក់!
ដឹងបន្ថែម៖ bit.ly/khABAMortgageLoan
📞 ទាក់ទងមកយើងខ្ញុំ ថ្ងៃនេះ តាមលេខ 1 800 204 204 (ឥតគិតថ្លៃក្នុងប្រទេសកម្ពុជា) – យើងខ្ញុំរង់ចាំជួបពិភាក្សាជាមួយលោកអ្នក ដើម្បីក្លាយជាម្ចាស់ផ្ទះដែលអ្នកស្រឡាញ់ ឬសម្រេចគោលដៅអាជីវកម្មលោកអ្នក!