ធនាគារ វីង ដែលជាធនាគារធំមួយត្រូវបានគេស្គាល់ថា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបន្តនូវការឧបត្ថម្ភថវិកាចំនួន ១០ ០០០ដុល្លារអាម៉េរិក ជូនដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងកំឡុងបេសកកម្មវះកាត់រយៈពេល ៤ថ្ងៃ និងព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម” នៅក្នុងខេត្តសៀមរាបកាលពីសប្តាហ៍កន្លងទៅនេះ។

អង្គការស្នាមញញឹមកម្ពុជា ដែលទទួលបានការឧបត្ថម្ភគាំទ្រពីធនាគារ វីង និងដៃគូជាច្រើនផ្សេងទៀត បានផ្តល់ការវះកាត់ដោយឥតគិតថ្លៃទៅដល់ប្រជាជនដែលមានមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗទៀត ដែលពួកគេជួបនូវផលលំបាកសម្រាប់ការស់នៅប្រចាំថ្ងៃដូចជា៖ ការទទួលទានអាហារ ការប្រាស្រ័យទាក់ទង ហើយប្រឈមនឹងការរើសអើងនៅក្នុងសង្គមជាដើម។
ធនាគារ វីង បានបានផ្តល់ការគាំទ្រទៅដល់អង្គការស្នាមញញឹមកម្ពុជាចាប់តាំងពីឆ្នាំ ២០២០មកម៉្លេះ តាមរយៈការ លើកទឹកចិត្តឱ្យសាធារណជនចូលរួមបរិច្ចាគថវិកាសម្រាប់ការគាំទ្រកិច្ចការសង្គមដ៏សំខាន់នេះ ក៏ដូចជាផ្សព្វផ្សាយឱ្យអ្នកជំងឺមកទទួលការវះកាត់ ផងដែរ។
គួរជម្រាបថា ចំពោះគ្រួសារដែលមានសមាជិកពិការភាពដូចបានរៀបរាប់ខាងលើ សូមចុះឈ្មោះដើម្បីទទួលការព្យាបាលដោយឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 012 655 786, 023 211 405, ឬទូរសព្ទលេខ 096 846 6991។ ជាមួយគ្នានេះ សាធារណជនទាំងអស់ក៏អាចចូលរួមបរិច្ចាគទៅកាន់អង្គការស្នាមញញឹមកម្ពុជាបានដោយផ្ទាល់តាមរយៈអេប Wing Bank ឬអញ្ជើញទៅកាន់ភ្នាក់ងារធនាគារ វីង នៅទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែប្រើលេខកូដ 9927 សម្រាប់គណនីប្រាក់រៀល និងលេខកូដ 9928 សម្រាប់គណនីប្រាក់ដុល្លារ៕
យើងរួមគ្នា បង្កើតស្នាមញញឹមដ៏ស្រស់ស្អាតសម្រាប់សហគមន៍យើងទាំងអស់គ្នា!