អំឡុងកាលថ្ងៃទី៧-១០ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅកាន់ទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗ៣ រួមមានកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM) លើកទី១២ កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន (ACGM) និងកិច្ចប្រជុំពាក់ព័ន្ធ។

សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគោលបំណងពិភាក្សាលើវឌ្ឍនភាពនៃសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន បញ្ហាប្រឈម ព្រមទាំងលើកឡើងពីគោលនយោបាយចាំបាច់នានា សំដៅគាំទ្រដល់គោលដៅនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន៕


