Cam Bank News

តម្លៃមាសនៅថ្ងៃទី១៦ ខែមករានេះ ហក់ឡើងខ្ពស់វិញហើយ

តម្លៃមាសនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ចាប់ផ្ដើមហក់ឡើងខ្ពស់វិញហើយ បើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣២៦ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៦ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១៦ ខែមករានេះ។

ដោយឡែកតម្លៃមាសកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ មានតម្លៃ ៣២៣ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៣ដុល្លារ។​ បើធៀបនឹងថ្ងៃទី១៦ ខែមករានេះ មាសឡើងថ្លៃ៣ដុល្លារនៅក្នុងមួយជី។

សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!

Related Articles