តម្លៃមាសនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ឡើងថ្លៃបន្ដិចបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣២៧ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៧ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី២១ ខែមករានេះ។
ដោយឡែកតម្លៃមាសកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានតម្លៃ ៣២៦ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៦ដុល្លារ។ បើធៀបនឹងថ្ងៃទី២១ ខែមករានេះ មាសឡើងថ្លៃ១ដុល្លារនៅក្នុងមួយជី។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
