Cam Bank News

មាសឡើងថ្លៃមួយដុល្លារ នាថ្ងៃសែនដកជើងធូកនេះ

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃពិធីសែនដកជើងធូប មាសហាក់ឡើងថ្លៃបន្ដិចបើធៀបនឹងថ្ងៃម្សិលមិញ ដោយថ្ងៃនេះមាសមានតម្លៃ ៣៣២ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២២ដុល្លារ។

ដោយឡែកមាសកាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មានតម្លៃ៣៣១ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២១ដុល្លារ។ បើធៀបនឹងថ្ងៃទី២៣​ ខែមករា មាសឡើងថ្លៃមួយដុល្លារនៅក្នុងមួយជី។

នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី២៣ ខែមករានេះ ដោយផ្អែកតាមហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា មានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!

Related Articles