ហាងឆេងមាសនាថ្ងៃព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបន្តហក់ឡើងតម្លៃស្រឺតៗដល់ចំនួនបំបែកកំណត់ត្រា ៣៤៦ដុល្លារក្នុងមួយជី ខណៈម្សិលមិញមាសមានតម្លៃកើនឡើងដូចគ្នា តែកើនបានត្រឹម ៣៤៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ។
ដោយឡែក សម្រាប់តម្លៃទិញចូលវិញ នៅថ្ងៃនេះ ហាងឆេងមាសគឺគិតក្នុងតម្លៃ ៣៣៦ដុល្លារ ធៀបនឹងម្សិលមិញចំថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មាសគិតក្នុងតម្លៃហាងឆេង ៣៣៣ដុល្លារ។
សូមជម្រាបថា តម្លៃមាសឡើងចុះ គឺអាស្រ័យតាមហាងឆេងលើទីផ្សារអន្តរជាតិ៕
