ហាងឆេងមាសហាក់មានការប្រែប្រួលតម្លៃបន្តិច ដោយនាថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មាសបានស្រុតចុះតម្លៃសល់ត្រឹមតែ ៣៥០ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ ខណៈកាលពីម្សិលមិញ (ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥) មាសមានតម្លៃខ្ពស់ជាងថ្ងៃនេះ ពោលរហូតដល់ ៣៥៣ដុល្លារក្នុងមួយជី។
ដោយឡែក សម្រាប់តម្លៃក្នុងការទិញចូលវិញ មាសនៅថ្ងៃនេះមានតម្លៃ ៣៤០ដុល្លារក្នុងមួយជី ខណៈឯកាលពីម្សិលមិញមានតម្លៃដល់ទៅ ៣៤៣ដុល្លារក្នុងមួយជី។
សូមជម្រាបថា មាសឡើងឬចុះ អាស្រ័យតាមហាងឆេងលើទីផ្សារអន្តរជាតិ៕
