Cam Bank News

ក្រោយហាងឆេងឡើងថ្លៃមួយរយៈពេល ថ្ងៃនេះតម្លៃមាសធ្លាក់ចុះគ្រឹបវិញ តែក៏មិនច្រើននោះដែរ

ប៉ុន្មានថ្ងៃចុងក្រោយនេះ មាសបានកើនឡើងនូវតម្លៃឥតឈប់ឈរ ដោយមកដល់ត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ មាសគឺស្ថិតក្នុងតម្លៃ ៣៥៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ ស្របពេលតម្លៃទិញចូលគឺគិតក្នុងតម្លៃ ៣៤៣ដុល្លារក្នុងមួយជី។

ក្រោយការកើនឡើងមួយរយៈពេលមក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ មាសបានថយមួយជំហាន ដោយធ្លាក់ហាងឆេងមកនៅត្រឹម ៣៥២ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ឯតម្លៃទិញចូលវិញគិតក្នុងតម្លៃ ៣៤៣ដុល្លារក្នុងមួយជី៕

Related Articles