មាសបន្ទាប់ពីឡើងតម្លៃជាបន្តបន្ទាប់ដល់ចំណុចកំពូលបំបែកកំណត់ត្រាមិនធ្លាប់មាន នៅថ្ងៃចន្ទ ទី៧ ខែមេសា កៀកៗជិតចូលឆ្នាំប្រពៃណីខ្មែរ មាសបែរជាធ្លាក់ថ្លៃ សល់មកនៅត្រឹម ៣៦៥ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ឯតម្លៃទិញចូលសល់ត្រឹមតម្លៃ ៣៥៥ដុល្លារក្នុងមួយជី ដែលនេះគឺជាចំណុចមួយត្រូវសម្រេចចិត្តទិញ ទាន់មាសចុះថោក រួចលក់នៅពេលបានតម្លៃខ្ពស់ ឬក៏មិនប្រថុយនឹងទីផ្សារមាសបច្ចុប្បន្ន។
ទន្ទឹមនឹងតម្លៃមាសគីឡូនេះដែរ ចំពោះផ្លាកទីនទឹក 18K 75% កំពុងស្ថិតក្នុងតម្លៃ ២៧៤ដុល្លារក្នុងមួយជី ឯតម្លៃទិញចូលស្ថិតក្នុងតម្លៃ ២៦៤ដុល្លារក្នុងមួយជី។ ជាមួយគ្នា ផ្លាកទីន Italy 18k 75% សម្រាប់លក់ចេញគិតក្នុងតម្លៃ ៣៦២ដុល្លារក្នុងមួយជី ចំណែកសម្រាប់ទិញចូលគិតក្នុងតម្លៃ ២៥៩ដុល្លារក្នុងមួយជី៕
